គោលការណ៍ឃុកឃី Workplace
គោលការណ៍ឃុកឃី Workplace នេះ (“គោលការណ៍ឃុកឃី”) ពន្យល់ពីរបៀបដែលយើងប្រើប្រាស់ឃុកឃី ហើយអ្នកគួរតែអានវារួមជាមួយគោលការណ៍ឯកជនភាព Workplace ដែលនឹងអនុវត្តចំពោះការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់យើងដែលយើងប្រមូលតាមរយៈឃុកឃី។ គោលការណ៍ឃុកឃីនេះមិនអនុវត្តទេ នៅពេលអ្នកចូលទៅកាន់គេហទំព័រទីផ្សារ និងព័ត៌មានលក្ខណៈសាធារណៈរបស់យើង workplace.com (“គេហទំព័រ Workplace”)។
ឃុកឃី និងបច្ចេកវិទ្យាផ្ទុកផ្សេងទៀត
ឃុកឃីគឺជាផ្នែកតូចៗនៃអត្ថបទដែលត្រូវបានប្រើប្រាស់ ដើម្បីរក្សាទុកព័ត៌មាននៅលើកម្មវិធីរុករកតាមវិប។ ឃុកឃីត្រូវបានប្រើប្រាស់ដើម្បីរក្សាទុក និងទទួលព័ត៌មានអង្គសម្គាល់ និងព័ត៌មានផ្សេងទៀតនៅលើកុំព្យូទ័រ ទូរសព្ទ និងឧបករណ៍ផ្សេងទៀត។ បច្ចេកវិទ្យាផ្សេងទៀត រួមទាំងទិន្នន័យដែលយើងរក្សាទុកនៅលើបណ្តាញរុករកតាមអ៊ីនធឺណិត ឬឧបករណ៍ ព័ត៌មានសម្គាល់ដែលទាក់ទងនឹងឧបករណ៍របស់អ្នក និងកម្មវិធីផ្សេងទៀតត្រូវបានប្រើប្រាស់ក្នុងគោលបំណងស្រដៀងៗគ្នា។ នៅក្នុងគោលការណ៍នេះ យើងសំដៅទៅលើបច្ចេកវិទ្យាទាំងអស់នេះថាជា "ឃុកឃី"។
តើយើងប្រើឃុកឃីនៅឯណា?
យើងអាចដាក់ឃុកឃីនៅលើកុំព្យូទ័រ ឬឧបករណ៍របស់អ្នក ហើយទទួលបានព័ត៌មានដែលរក្សាទុកក្នុងឃុកឃី នៅពេលដែលអ្នកប្រើផលិតផល Workplace ដែលនៅលើបណ្ដាញដែលយើងផ្តល់ជូនអតិថិជនរបស់យើង (ស្ថាប័នដែលអ្នកធ្វើការឱ្យ ឬដែលផ្តល់គណនីរបស់អ្នក) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់សហការ និងចែករំលែកព័ត៌មាននៅកន្លែងធ្វើការ រួមទាំងផលិតផល Workplace, កម្មវិធី និងសេវាកម្មលើបណ្ដាញដែលពាក់ព័ន្ធ (រួមគ្នាជាមួយ "សេវាកម្ម Workplace")។
តើឃុកឃីត្រូវបានរក្សាទុករយៈពេលប៉ុន្មាន?
ឃុកឃីទាំងអស់មានកាលបរិច្ឆេទផុតកំណត់ ដែលកំណត់រយៈពេលដែលឃុកឃីទាំងនោះបន្ដស្ថិតនៅក្នុងកម្មវិធីរុករករបស់អ្នក ឬនៅលើឧបករណ៍របស់អ្នក ហើយឃុកឃីទាំងនេះអាចបែងចែកជាពីរក្រុម៖
- ឃុកឃីសម័យ – ឃុកឃីទាំងនេះគឺជាឃុកឃីបណ្តោះអាសន្នដែលផុតកំណត់ (ហើយត្រូវបានលុបដោយស្វ័យប្រវត្តិ) នៅពេលណាដែលអ្នកបិទកម្មវិធីរុករករបស់អ្នក។
- ឃុកឃីជាប់លាប់ – ជាធម្មតាឃុកឃីទាំងនេះមានកាលបរិច្ឆេទផុតកំណត់ ហើយដូច្នេះបន្តមាននៅក្នុងកម្មវិធីរុករករបស់អ្នករហូតដល់វាផុតកំណត់ ឬរហូតដល់អ្នកលុបឃុកឃីទាំងនោះដោយផ្ទាល់។
ហេតុអ្វីបានជាយើងប្រើប្រាស់ឃុកឃី?
ឃុកឃីជួយយើងក្នុងការផ្តល់ ការពារ និងកែលម្អសេវាកម្ម Workplace ដូចជាតាមរយៈការកំណត់ខ្លឹមសារជាលក្ខណៈផ្ទាល់ខ្លួន និងផ្តល់នូវបទពិសោធន៍ដែលមានសុវត្ថិភាពជាងមុន។
ជាពិសេស យើងប្រើប្រាស់ឃុកឃីក្នុងគោលបំណងដូចខាងក្រោម៖
ប្រភេទនៃឃុកឃី | គោលបំណង |
---|---|
ការផ្ទៀងផ្ទាត់ | យើងប្រើប្រាស់ឃុកឃីដើម្បីផ្ទៀងផ្ទាត់គណនីរបស់អ្នក និងកំណត់ពីពេលវេលាដែលអ្នកចូលគណនី ដើម្បីឱ្យយើងអាចផ្តល់ភាពងាយស្រួលដល់អ្នកក្នុងការចូលប្រើប្រាស់សេវាកម្ម Workplace និងបង្ហាញបទពិសោធន៍ប្រើប្រាស់ និងលក្ខណៈពិសេសៗដែលសមស្របដល់អ្នក។ ឧទាហរណ៍៖ យើងប្រើប្រាស់ឃុកឃីដើម្បីជួយយើងចងចាំកម្មវិធីរុករករបស់អ្នក ដូច្នេះអ្នកមិនចាំបាច់បន្តចូលទៅក្នុងសេវាកម្ម Workplace ទេ។ |
សន្តិសុខ បណ្តាញ និងភាពត្រឹមត្រូវរបស់ផលិតផល | យើងប្រើប្រាស់ឃុកឃីដើម្បីជួយយើងរក្សាគណនីរបស់អ្នក ទិន្នន័យ និងសេវាកម្ម Workplace ឱ្យមានសុវត្ថិភាព និងជឿជាក់។ ឧទាហរណ៍៖ ឃុកឃីអាចជួយយើងកំណត់ និងដាក់វិធានការសន្តិសុខបន្ថែមនៅពេលដែលមាននរណាម្នាក់ប៉ុនប៉ងចូលប្រើគណនី Workplace ដោយគ្មានការអនុញ្ញាត ឧទាហរណ៍ការទាយពាក្យសម្ងាត់ខុសៗគ្នាយ៉ាងឆាប់រហ័ស។ យើងក៏ប្រើប្រាស់ឃុកឃីដើម្បីរក្សាទុកព័ត៌មានដែលអនុញ្ញាតឱ្យយើងស្តារគណនីរបស់អ្នកឡើងវិញក្នុងករណីដែលអ្នកបានភ្លេចពាក្យសម្ងាត់របស់អ្នក ឬទាមទារការផ្ទៀងផ្ទាត់បន្ថែម ប្រសិនបើអ្នកប្រាប់យើងថាគណនីរបស់អ្នកត្រូវបានគេលួចចូល។ យើងក៏ប្រើប្រាស់ឃុកឃីដើម្បីប្រឆាំងនឹងសកម្មភាពដែលបំពានលើគោលការណ៍នានារបស់យើង ឬបើមិនដូច្នេះទេអាចបំផ្លាញសមត្ថភាពរបស់យើងក្នុងការផ្តល់នូវសេវាកម្ម Workplace។ |
លក្ខណៈពិសេស និងសេវាកម្ម | យើងប្រើឃុកឃីដើម្បីផ្តល់មុខងារដែលជួយយើងផ្តល់សេវាកម្ម Workplace។ ឧទាហរណ៍៖ ឃុកឃីជួយយើងរក្សាទុកចំណូលចិត្ត ដឹងពីពេលដែលអ្នកបានឃើញ ឬធ្វើអន្តរកម្មជាមួយខ្លឹមសារ Workplace ហើយ provCookies ជួយយើងក្នុងការរក្សាទុកចំណូលចិត្ត ដឹងពីពេលដែលអ្នកបានឃើញ ឬធ្វើអន្តរកម្មជាមួយខ្លឹមសារ Workplace និងផ្តល់ឱ្យអ្នកនូវខ្លឹមសារ និងបទពិសោធន៍ផ្ទាល់ខ្លួន។ យើងក៏ប្រើប្រាស់ឃុកឃីដើម្បីជួយផ្តល់ជូនខ្លឹមសារដល់អ្នក ដែលទាក់ទងនឹងមូលដ្ឋានរបស់អ្នកផងដែរ។ ឧទាហរណ៍៖ យើងរក្សាទុកព័ត៌មាននៅក្នុងឃុកឃីដែលត្រូវបានដាក់នៅលើកម្មវិធីរុករក ឬឧបករណ៍របស់អ្នក ដូច្នេះអ្នកនឹងឃើញសេវាកម្មជាភាសាដែលអ្នកបានជ្រើសរើស។ |
លទ្ធផលប្រតិបត្តិការ | យើងប្រើប្រាស់ឃុកឃីដើម្បីផ្តល់ជូនអ្នកនូវបទពិសោធន៍ប្រើប្រាស់ល្អបំផុត។ ឧទាហរណ៍៖ ឃុកឃីជួយយើងឱ្យធ្វើចរាចរណ៍ចន្លោះម៉ាស៊ីនមេ និងយល់ដឹងថាតើសេវាកម្ម Workplace ផ្ទុកបានលឿនកម្រិតណាសម្រាប់អ្នកប្រើប្រាស់ខុសគ្នា។ ឃុកឃីក៏ជួយយើងកត់ត្រាសមាមាត្រ និងវិមាត្រនៃអេក្រង់ និង windows របស់អ្នក និងដើម្បីដឹងថាតើអ្នកបានបើកម៉ូដកម្រិតពណ៌ខ្ពស់ដែរឬទេ ដូច្នេះយើងអាចបង្ហាញគេហទំព័រ និងកម្មវិធីរបស់យើងបានត្រឹមត្រូវ។ |
ការវិភាគ និងស្រាវជ្រាវ | យើងប្រើប្រាស់ឃុកឃី ដើម្បីយល់កាន់តែច្បាស់អំពីរបៀបដែលមនុស្សប្រើប្រាស់សេវាកម្ម Workplace ដើម្បីឱ្យយើងអាចកែលម្អពួកគេបាន។ ឧទាហរណ៍៖ ឃុកឃីអាចជួយឱ្យយើងយល់ពីរបៀបដែលមនុស្សប្រើប្រាស់សេវាកម្ម Workplace វិភាគថាតើផ្នែកណាមួយនៃសេវាកម្ម Workplace ដែលអ្នកប្រើប្រាស់រកឃើញថាមានប្រយោជន៍ និងចូលរួម ហើយកំណត់លក្ខណៈពិសេសដែលអាចកែលម្អបាន។ |
តើយើងប្រើប្រាស់ឃុកឃីអ្វីខ្លះ?
ឃុកឃីដែលយើងប្រើប្រាស់រួមមានឃុកឃីសម័យ ដែលត្រូវបានលុបនៅពេលអ្នកបិទកម្មវិធីរុករករបស់អ្នក និងឃុកឃីជាប់លាប់ ដែលស្ថិតនៅលើកម្មវិធីរុករករបស់អ្នករហូតទាល់តែកម្មវិធីនោះអស់សុពលភាព ឬអ្នកលុបកម្មវិធីនោះចោល។
យើងកំណត់តែឃុកឃីភាគីទីមួយនៅក្នុងសេវាកម្ម Workplace ប៉ុណ្ណោះ។ ឃុកឃីភាគីទីបីមិនត្រូវបានកំណត់នៅក្នុងសេវាកម្ម Workplace ទេ។
តើអ្នកអាចគ្រប់គ្រងការប្រើប្រាស់ឃុកឃីរបស់យើងដោយរបៀបណា
កម្មវិធីរុករក ឬឧបករណ៍របស់អ្នកអាចផ្តល់ជូននូវការកំណត់ដែលអនុញ្ញាតឱ្យអ្នកជ្រើសរើសថាតើឃុកឃីកម្មវិធីរុករកត្រូវបានកំណត់ និងលុបវាចោលឬអត់។ សម្រាប់ព័ត៌មានបន្ថែមអំពីការត្រួតពិនិត្យទាំងនេះ សូមចូលមើលកម្មវិធីរុករក ឬសម្ភារឧបករណ៍ជំនួយរបស់អ្នក។ ផ្នែកខ្លះនៃសេវាកម្ម Workplace អាចនឹងមិនដំណើរការបានត្រឹមត្រូវទេ ប្រសិនបើអ្នកបានបិទការប្រើប្រាស់ឃុកឃីរបស់កម្មវិធីរុករក។
កាលបរិច្ឆេទកែប្រែលើកចុងក្រោយ៖ ថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2022