គោលការណ៍ឯកជនភាពនៃការធ្វើទីផ្សារលើ Workplace

បានកែប្រែចុងក្រោយ៖ ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣
តារាងមាតិកា
  1. ព័ត៌មានផ្លូវច្បាប់
  2. ព័ត៌មានដែលយើងប្រមូល
  3. របៀបដែលយើងដំណើរការព័ត៌មានរបស់អ្នក
  4. ព័ត៌មានដែលយើងចែករំលែក
  5. របៀបអនុវត្តសិទ្ធិរបស់អ្នក
  6. ការរក្សាទុកព័ត៌មានរបស់អ្នក
  7. ប្រតិបត្តិការនៅទូទាំងពិភពលោករបស់យើង
  8. មូលដ្ឋានផ្លូវច្បាប់របស់យើងសម្រាប់ការដំណើរការ
  9. ការធ្វើបច្ចុប្បន្នកម្មលើគោលការណ៍ឯកជនភាព
  10. តើអ្នកណាដែលទទួលខុសត្រូវលើព័ត៌មានរបស់អ្នក
  11. ទាក់ទង​​យើង

១. ព័ត៌មានផ្លូវច្បាប់

គោលការណ៍ឯកជនភាពនេះ (“គោលការណ៍ឯកជនភាព”) ពន្យល់ពីការប្រតិបត្តិទិន្នន័យរបស់យើង នៅក្នុងការជាប់ទាក់ទងនឹងការផ្តល់គេហទំព័ររបស់យើង ដែលរួមមាន (“គេហទំព័រ”)​ workplace.com (ដែលដាច់ដោយឡែកពីសេវាកម្ម Workplace) និងសកម្មភាពផ្អែកលើការធ្វើទីផ្សារ និងមតិកែលម្អ (ដែលត្រូវបានហៅជារួមថាជា “សកម្មភាព”)។ នៅក្នុងគោលការណ៍ឯកជនភាពនេះ យើងពណ៌នាពីព័ត៌មាន ដែលយើងប្រមូលទាក់ទងនឹងអ្នក ដែលជាប់ទាក់ទងនឹងគេហទំព័រ និងសកម្មភាពរបស់យើង។ បន្ទាប់មក យើងពន្យល់ពីរបៀបដែលយើងដំណើរការ និងចែករំលែកព័ត៌មាននេះ និងរបៀបដែលអ្នកអាចអនុវត្តសិទ្ធិ ដែលអ្នកអាចមាន។
“Meta” “យើង” “របស់យើង” ឬ “យើង” មានន័យថាជាស្ថាប័ន Meta ដែលទទួលខុសត្រូវលើការប្រមូល និងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន នៅក្រោមគោលការណ៍ឯកជនភាពនេះ ដូចដែលបានចែងនៅក្នុង “អ្នកណាដែលទទួលខុសត្រូវលើព័ត៌មានរបស់អ្នក”។
សេវាកម្ម​ Workplace​៖ គោលការណ៍ឯកជនភាពនេះ មិន អនុវត្តចំពោះការប្រើប្រាស់របស់អ្នកលើផលិតផល Workplace លើអ៊ីនធឺណិត ដែលយើងផ្តល់ជូនដល់អតិថិជនរបស់យើង ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់សហការគ្នា និងចែករំលែកព័ត៌មាននៅកន្លែងការងារ ដែលរួមមាន ផលិតផល Workplace កម្មវិធី Workplace និងសេវាកម្មលើអ៊ីនធឺណិតដែលពាក់ព័ន្ធ (ដែលត្រូវបានហៅជារួមថាជា “សេវាកម្ម Workplace”)។ ការប្រើប្រាស់របស់អ្នកលើសេវាកម្ម Workplace ត្រូវបានគ្រប់គ្រងដោយ “គោលការណ៍ឯកជនភាព​Workplace” ដែលបានរកឃើញ នៅទីនេះ

២. ព័ត៌មានដែលយើងប្រមូល

យើងប្រមូលព័ត៌មានដែលទាក់ទងនឹងអ្នកដូចតទៅនេះ៖
ព័ត៌មានទំនាក់ទំនងរបស់អ្នក។ យើងប្រមូលអាសយដ្ឋានអ៊ីមែលរបស់អ្នក និងព័ត៌មានមូលដ្ឋានរបស់អ្នក ដូចជាឈ្មោះ ឋានៈការងារ ឈ្មោះអង្គភាព និងលេខទូរសព្ទរបស់អ្នក ឧទាហរណ៍នៅពេលអ្នកស្នើសុំព័ត៌មាន ដែលជាប់ទាក់ទងនឹងផលិតផលរបស់យើង ដែលរួមមាន Workplace ទាញយកធនធាន ការចុះឈ្មោះចូលរួមសម្រាប់ឯកសារព័ត៌មានពីការធ្វើទីផ្សារ ស្នើការប្រើសាកល្បងដោយឥតគិតថ្លៃ ឬចូលរួមព្រឹត្តិការណ៍ ឬសន្និបាតណាមួយរបស់យើង។ ប្រសិនបើអ្នកមិនផ្តល់ជូនយើងនូវព័ត៌មាននេះទេ ជាឧទាហរណ៍​ អ្នកនឹងមិនអាចបង្កើតគណនីណាមួយ​ ដើម្បីចាប់ផ្តើមសាកល្បង Workplace ដោយឥតគិតថ្លៃរបស់អ្នកបានទេ។ ប្រសិនបើអ្នកគឺជាអ្នកគ្រប់គ្រងលើគណនីរបស់អង្គភាពរបស់អ្នក យើងប្រមូលព័ត៌មានទំនាក់ទំនងរបស់អ្នក នៅពេលដែលអ្នកយល់ព្រមទៅនឹងការទទួលយកការទំនាក់ទំនងតាមប្រព័ន្ធអេឡិចត្រូនិក ដែលទាក់ទងនឹងការធ្វើទីផ្សារពីយើង។
ព័ត៌មានដែលអ្នកផ្តល់ជូនយើង។ នៅពេលអ្នកទាក់ទងយើង អ្នកអាចផ្តល់ជូនយើងនូវព័ត៌មានផ្សេងបាន។ ប្រភេទព័ត៌មាន គឺអាស្រ័យលើហេតុផលដែលអ្នកទាក់ទងយើង។ ឧទាហរណ៍ ប្រសិនបើអ្នកមានបញ្ហាដែលទាក់ទងនឹងការប្រើប្រាស់របស់លើគេហទំព័ររបស់យើង អ្នកអាចផ្តល់ជូនយើងនូវព័ត៌មាន ដែលអ្នកចាត់ទុកថាមានប្រយោជន៍ នៅក្នុងការដោះស្រាយបញ្ហារបស់អ្នក រួមជាមួយនឹងព័ត៌មានលម្អិតស្តីពីរបៀបទាក់ទងយើង (ឧ. អាសយដ្ឋានអ៊ីមែល)។ ឧទាហរណ៍៖ អ្នកអាចផ្ញើជូនយើងនូវអ៊ីមែលមួយ ដែលមានព័ត៌មានទាក់ទងនឹងលទ្ធផលដំណើរការគេហទំព័ររបស់យើង ឬបញ្ហាផ្សេងទៀតបាន។ ដូចគ្នានេះដែរ ប្រសិនបើអ្នកស្នើសុំពីយើងនូវព័ត៌មាន ដែលទាក់ទងនឹងសេវាកម្ម Workplace នេះ ឧទាហរណ៍ អ្នកអាចប្រាប់យើងអំពីទីកន្លែង ដែលអ្នកធ្វើការ ឬព័ត៌មានផ្សេងទៀត ដើម្បីជួយឱ្យយើងឆ្លើយតបទៅនឹងការសាកសួររបស់អ្នក។
ព័ត៌មានស្តីពីការស្ទង់មតិ និងមតិកែលម្អ។ យើងក៏ទទួលបានព័ត៌មានទាក់ទងនឹងអ្នកផងដែរ នៅពេល តាមជម្រើស អ្នកចូលរួមនៅក្នុងការស្ទង់មតិ ឬគណៈកម្មការមតិកែលម្អមួយរបស់យើង។ ឧទាហរណ៍៖ យើងធ្វើការជាមួយនឹងអ្នកផ្តល់សេវាកម្មភាគីទីបី ដែលដឹកនាំការស្ទង់មតិ និងគណៈកម្មការមតិកែលម្អ សម្រាប់យើង ដូចជាការផ្តល់សេវាកម្មបង្ហោះលើអ៊ីនធឺណិតនូវសហគមន៍របស់អតិថិជន Workplace ដែលបានជ្រើសរើសចូលរួមក្នុងគណ’កម្មការមតិកែលម្អ។ ក្រុមហ៊ុនទាំងនេះផ្តល់ជូនយើងនូវព័ត៌មាន ដែលពួកគេប្រមូលទាក់ទងនឹងអ្នក នៅក្នុងកាលៈទេសៈជាក់លាក់ណាមួយ ដែលរួមមានអាយុ ភេទ អ៊ីមែល ព័ត៌មានលម្អិតទាក់ទងនឹងតួនាទីអាជីវកម្មរបស់អ្នក និងរបៀបដែលអ្នកប្រើប្រាស់ផលិតផលរបស់យើង និងមតិកែលម្អ ដែលអ្នកផ្តល់ឱ្យ។
ព័ត៌មានពីការប្រើប្រាស់ និងកំណត់ត្រា។ យើងប្រមូលព័ត៌មានទាក់ទងនឹងសកម្មភាពរបស់អ្នក នៅលើគេហទំព័ររបស់យើង ដូចជាព័ត៌មានទាក់ទងនឹងសេវាកម្ម ការធ្វើរោគវិនិច្ឆ័យ និងលទ្ធផលបំពេញការងារជាដើម។ នេះរួមមានទាំងព័ត៌មានស្តីពីសកម្មភាពរបស់អ្នក (ដែលរួមមានរបៀបដែលអ្នកប្រើប្រាស់គេហទំព័ររបស់យើង និងពេលវេលា ភាពញឹកញាប់ និងរយៈពេលនៃសកម្មភាពរបស់អ្នក) ឯកសារកំណត់ត្រា និងរបាយការណ៍ និងកំណត់ត្រាពីការធ្វើរោគវិនិច្ឆ័យ ការមិនដំណើរការ គេហទំព័រ និងលទ្ធផលបំពេញកិច្ចការ។
ព័ត៌មានអំពីឧបករណ៍ និងការតភ្ជាប់។ យើងប្រមូលព័ត៌មានទផ្តោតលើឧបករណ៍ និងការតភ្ជាប់ នៅពេលអ្នកមានសិទ្ធិចូលទៅប្រើប្រាស់ និងប្រើប្រាស់គេហទំព័ររបស់យើង។ នេះរួមមានព័ត៌មាន ដូចជាម៉ូដែលម៉ាស៊ីនឧបករណ៍ ព័ត៌មានពីប្រព័ន្ធប្រតិបត្តិការ កម្រិតថ្ម កម្លាំងរលកសញ្ញា កំណែប្រែកម្មវិធី ព័ត៌មានស្តីពីកម្មវិធីរុករកគេហទំព័រ បណ្តាញទូរសព្ទចល័ត ព័ត៌មានពីការតភ្ជាប់ (ដែលរួមមានលេខទូរសព្ទ ប្រតិបត្តិករបណ្តាញទូរសព្ទចល័ត ឬ ISP) ភាសា និងល្វែងម៉ោង អាសយដ្ឋាន IP ព័ត៌មានពីប្រតិបត្តិការឧបករណ៍ និងលេខសម្គាល់ឧបករណ៍ (ដែលរួមមានលេខសម្គាល់ដែលសម្រាប់តែផលិតផលក្រុមហ៊ុន Meta ដែលជាប់ទាក់ទងនឹងឧបករណ៍ ឬគណនីតែមួយ)។
ឃុកឃី។ គេហទំព័ររបស់យើងប្រើប្រាស់ឃុកឃី ឃុកឃីគឺជាធាតុតូចមួយរបស់ទិន្នន័យ ដែលគេហទំព័ររបស់យើង ផ្ញើទៅកាន់កម្មវិធីរុករកគេហទំព័ររបស់អ្នកប្រើប្រាស់ ដែលបន្ទាប់មក អាចត្រូវបានរក្សាទុកនៅលើអង្គផ្ទុកទិន្នន័យរបស់អ្នកប្រើប្រាស់ ដើម្បីឱ្យយើងអាចស្គាល់កុំព្យូទ័រ ឬឧបករណ៍របស់អ្នកប្រើប្រាស់ នៅពេលពួកវាត្រឡប់មកវិញ។ យើងក៏ប្រើប្រាស់បច្ចេកវិទ្យាផ្សេងទៀត ដែលមានមុខងារស្រដៀងគ្នា។ អ្នកអាចស្វែងយល់បន្ថែមស្តីពីរបៀបដែលយើងប្រើប្រាស់ឃុកឃី និងបច្ចេកវិទ្យាស្រដៀងគ្នា នៅលើគេហទំព័រ Workplace របសយើងនៅក្នុង គោលការណ៍ឃុកឃីរបស់យើង។
ព័ត៌មានស្តីពីភាគីទីបី។ ប្រសិនបើយើងធ្វើការជាមួយនឹងអ្នកផ្តល់សេវាភាគីទីបី និងដៃគូដើម្បីជួយឱ្យយើងដំណើរការ ផ្តល់ជូន កែលម្អ យល់ កែតម្រូវតាមបំណង និងគាំទ្រគេហទំព័រ ឬសកម្មភាពរបស់យើង យើងប្រមូលព័ត៌មានពីពួកគេទាក់ទងនឹងអ្នក។
ក្រុមហ៊ុន Meta។ យើងប្រមូលព័ត៌មានពីហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ និងបច្ចេកវិទ្យា ដែលបានចែករំលែកជាមួយនឹងក្រុមហ៊ុន Meta ផ្សេងទៀត នៅក្នុងកាលៈទេសៈជាក់លាក់ណាមួយ។ យើងក៏ដំណើរការព័ត៌មានស្តីពីអ្នកនៅទូទាំងផលិតផលក្រុមហ៊ុន Meta និងនៅទូទាំងគ្រប់ឧបករណ៍របស់អ្នក ដោយយោងទៅតាមលក្ខខណ្ឌ និងគោលការណ៍របស់ផលិតផលនីមួយ និងតាមការអនុញ្ញាតដោយច្បាប់ដែលពាក់ព័ន្ធ។
ព័ត៌មានដែលបានប្រមូល នៅពេលអ្នកប្រើប្រាស់សេវាកម្ម Workplace គឺគោរពតាមគោលការណ៍ឯកជនភាព Workplace ដែលគ្រប់គ្រងពីរបៀបដែលព័ត៌មានរបស់អ្នកត្រូវបានដំណើរការ នៅពេលអ្នកប្រើប្រាស់សេវាកម្ម Workplace ទាំងនេះ។

៣. របៀបដែលយើងដំណើរការព័ត៌មានរបស់អ្នក

យើងប្រើប្រាស់ព័ត៌មាន ដែលយើងមាន (ដោយគោរពតាមជម្រើស ដែលអ្នកធ្វើ និងច្បាប់ដែលពាក់ព័ន្ធ) ដើម្បីដំណើរការ ផ្តល់ជូន កែលម្អ យល់ កែសម្រួលតាមបំណង និងគាំទ្រគេហទំព័រ និងសកម្មភាពរបស់យើង។
ផ្តល់ជូន កែលម្អ និងអភិវឌ្ឍសកម្មភាព និងគេហទំព័ររបស់យើង។
យើងវិភាគព័ត៌មានរបស់អ្នក ដើម្បីផ្តល់ជូន កែលម្អ និងអភិវឌ្ឍសកម្មភាព និងគេហទំព័ររបស់យើង។ នេះរួមមានការអនុញ្ញាតឱ្យអ្នកជាទូទៅប្រើប្រាស់ និងចូលមើលគេហទំព័ររបស់យើង ទាក់ទងយើងសម្រាប់ព័ត៌មានបន្ថែម មានសិទ្ធិចូលទៅប្រើប្រាស់ធនធានបន្ថែម និងចុះឈ្មោះចូលរួមដើម្បីទទួលបានការប្រើសាកល្បងដោយឥតគិតថ្លៃ។ យើងក៏នឹងប្រើប្រាស់ព័ត៌មានរបស់អ្នកផងដែរ ដើម្បីអនុវត្តសកម្មភាពធ្វើទីផ្សាររបស់យើង ដោយយោងទៅតាមគោលការណ៍ឯកជនភាពនេះ។ យើងក៏ប្រើប្រាស់ព័ត៌មានរបស់អ្នក ដើម្បីផ្តល់ជូន កែលម្អ និងអភិវឌ្ឍការស្ទង់មតិ និង/ឬ គណៈកម្មការមតិកែលម្អ ដែលអ្នកបានចូលរួម។
យល់ពីអ្វីដែលអតិថិជនចង់បាន និងចូលចិត្ត។
យើងពិចារណា និងវិភាគព័ត៌មាន និងមតិកែលម្អរបស់អ្នក ប្រសិនបើអ្នកចូលរួមនៅក្នុងគណៈកម្មការមតិកែលម្អ ឬការសិក្សាពីមតិកែលម្អផ្សេងទៀត (ដូចជាឧទាហរណ៍ ប្រសិនបើអ្នកសាកល្បងគំនិតថ្មី និងមើលជាមុនមួយភ្លែតនូវមុខងារ Workplace)។ យើងធ្វើវាដើម្បីយល់ពីអ្វី ដែលអតិថិជនចង់បាន និងចូលចិត្ត ជាឧទាហរណ៍ ដើម្បីជូនដំណឹងថា តើត្រូវផ្លាស់ប្តូរ ឬណែនាំពីមុខងារថ្មីរបស់ Workplace ឬផលិតផល និងសេវាកម្មផ្សេងទៀត និងទទួលបានស្ថិតិផ្សេងទៀត ឬអត់។ ព័ត៌មានដែលទទួលបានពីការចូលរួមរបស់អ្នកនៅក្នុងគណៈកម្មការមតិកែលម្អ ឬការសិក្សាពីមតិកែលម្អផ្សេងទៀត នឹងត្រូវបានបូកសរុប និងប្រើប្រាស់ នៅក្នុងទម្រង់ដែលមិនមានកំណត់អត្តសញ្ញាណ និងប្រសិនបើការដកស្រង់សម្តី ឬមនោសញ្ចេតនាត្រូវបានប្រើ នៅក្នុងមតិកែលម្អ ឬរបាយការណ៍ស្ថិតិ របាយការណ៍នេះនឹងមិនចាត់ទុកកិច្ចការនេះថាជាស្នាដៃរបស់អ្នកដោយផ្ទាល់នោះទេ។
ការប្រាស្រ័យទាក់ទងជាមួយអ្នក។
យើងប្រើប្រាស់ព័ត៌មានដែលយើងមាន ដើម្បីផ្ញើឱ្យអ្នកនូវការទំនាក់ទំនងធ្វើទីផ្សារ និងជាទូទៅ ធ្វើការទំនាក់ទំនងជាមួយអ្នកស្តីពីសកម្មភាព និងគេហទំព័ររបស់យើង និងឱ្យអ្នកដឹងអំពីគោលការណ៍ និងលក្ខខណ្ឌរបស់យើង ប្រសិនបើពាក់ព័ន្ធ។ យើងក៏ប្រើប្រាស់ព័ត៌មានរបស់អ្នក ដើម្បីឆ្លើយតបទៅអ្នកនៅពេលអ្នកទាក់ទងមកយើងផងដែរ។
ផ្តល់ជូន ធ្វើជាលក្ខណៈបុគ្គល វាស់វែង និងកែលម្អការធ្វើទីផ្សារ និងការផ្សាយពាណិជ្ជកម្មរបស់យើង។
យើងអាចប្រើប្រាស់ព័ត៌មានរបស់អ្នក សម្រាប់ពាណិជ្ជកម្មតាមគោលដៅ ដែលរួមមានតាមរយៈបណ្តាញកែសម្រួលតាមបំណង និងភាគទីបី និងសម្រាប់បង្កើតទស្សនិកជនដូចគ្នានឹងទស្សនិកជនមុន ទស្សនិកជនតាមបំណង និងការវាស់វែងនៅក្នុងបណ្តាញពាណិជ្ជកម្មភាគីទីមួយ និងភាគីទីបី។
លើកកម្ពស់សុវត្ថិភាព សុចរិតភាព និងសន្តិសុខ។
យើងវិភាគឧបករណ៍ និងព័ត៌មានតភ្ជាប់របស់អ្នក ដើម្បីកំណត់អត្តសញ្ញាណ និងស៊ើបអង្កេតគំរូអាកប្បកិរិយាដ៏គួរឱ្យសង្ស័យ។
រក្សា និងចែករំលែកព័ត៌មានជាមួយនឹងអ្នកផ្សេង ដែលរួមមានការអនុវត្តច្បាប់ និងដើម្បីឆ្លើយតបទៅនឹងសំណើផ្លូវច្បាប់។
យើងដំណើរការព័ត៌មានរបស់អ្នក នៅពេលយើងអនុលោមតាមកាតព្វកិច្ចផ្លូវច្បាប់ ដែលរួមមានជាឧទាហរណ៍ ដើម្បីមានសិទ្ធិចូលទៅប្រើប្រាស់ រក្សា និងបញ្ចេញព័ត៌មានជាក់លាក់ណាមួយ ប្រសិនបើមានសំណើផ្លូវច្បាប់ត្រឹមត្រូវពីនិយតករ មន្ត្រីអនុវត្តច្បាប់ ឬអ្នកផ្សេងទៀត។ នេះរួមមានការឆ្លើយតបទៅកាន់សំណើផ្លូវច្បាប់ ដែលយើងមិនត្រូវបានបង្ខំដោយច្បាប់ដែលពាក់ព័ន្ធ ប៉ុន្តែមានជំនឿដោយសុទ្ធចិត្តថា វាត្រូវបានតម្រូវដោយច្បាប់ នៅក្នុងយុត្តាធិការដែលពាក់ព័ន្ធ ឬការចែករំលែកព័ត៌មានជាមួួនឹងមន្ត្រីអនុវត្តច្បាប់ ឬដៃគូឧស្សាហកម្ម ដើម្បីប្រយុទ្ធប្រឆាំងនឹងអាកប្បកិរិយារំលោភបំពាន ឬខុសច្បាប់។ ឧទាហរណ៍៖ យើងរក្សារូបថតនៃព័ត៌មានអ្នកប្រើប្រាស់ នៅពេលត្រូវបានស្នើសុំដោយមន្ត្រីអនុវត្តច្បាប់ ប្រសិនបើចាំបាច់ សម្រាប់គោលបំណងនៃការស៊ើបអង្កេត។ យើងរក្សា និងចែករំលែកព័ត៌មាន នៅពេលយើងស្វែងរកការណែនាំផ្លូវច្បាប់ ឬស្វះស្វែងរកការការពារខ្លួនយើង នៅក្នុងបរិបទនៃបណ្តឹងវិវាទ និងវិវាទផ្សេងទៀត។ នេះរួមមានបញ្ហា ដូចជាការបំពានលក្ខខណ្ឌ និងគោលការណ៍របស់យើង។ នៅក្នុងករណីខ្លះ ការខកខានក្នុងការផ្តល់ជូនយើងនូវព័ត៌មានផ្ទាល់ខ្លួន នៅពេលត្រូវបានតម្រូវដោយច្បាប់ អាចបង្កឱ្យអ្នក និង Meta បំពានច្បាប់ដែលពាក់ព័ន្ធ។

៤. ព័ត៌មានដែលយើងចែករំលែក

យើងតម្រូវឱ្យដៃគូ និងភាគីទីបីអនុវត្តតាមវិធាន អំពីរបៀបដែលពួកគេអាច និងមិនអាចប្រើប្រាស់ និងបញ្ចេញព័ត៌មាន ដែលយើងផ្តល់ឱ្យ។ នេះជាព័ត៌មានលម្អិតបន្ថែមអំពីអ្នក​ ដែលយើងចែករំលែកព័ត៌មានជាមួយ៖
ដៃគូ និងអ្នកផ្តល់សេវាកម្មភាគីទីបី៖ យើងធ្វើការជាមួយនឹងដៃគូភាគីទីបី និងអ្នកផ្តល់សេវាកម្មភាគីទីបី ដើម្បីជួយឱ្យយើងចាប់ផ្តើមដំណើរការគេហទំព័រ និងសកម្មភាពរបស់យើង។ ដោយអាស្រ័យលើរបៀបដែលពួកគេគាំទ្រ ឬធ្វើការជាមួយនឹងយើងនោះ នៅពេលយើងចែករំលែកព័ត៌មានជាមួយនឹងអ្នកផ្តល់សេវាកម្មភាគីទីបី នៅក្នុងតួនាទីនេះ យើងតម្រូវឱ្យពួកគេប្រើប្រាស់ព័ត៌មានរបស់អ្នក តាងនាមឱ្យយើង ដោយយោងទៅតាមការណែនាំ និងលក្ខខណ្ឌរបស់យើង។ យើងធ្វើការជាមួយនឹងដៃគូ និងអ្នកផ្តល់សេវាកម្មប្រភេទផ្សេងៗគ្នា ដូចជាអ្នកដែលជួយយើងធ្វើទីផ្សា ការវិភាគ ការស្ទង់មតិ គណៈកម្មការមតិកែលម្អ​ និងការកែលម្អផលិតផល និងសេវាកម្ម។
ក្រុមហ៊ុន Meta៖ យើងចែករំលែកព័ត៌មានដែលយើងប្រមូលបាន ដែលជាប់ទាក់ទងនឹងសកម្មភាពរបស់យើង ឬតាមរយៈគេហទំព័រ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ និងបច្ចេកវិទ្យារបស់យើង ជាមួយនឹងក្រុមហ៊ុន Meta ផ្សេងទៀត។ ការចែករំលែកជួយឱ្យយើងលើកកម្ពស់សុវត្ថិភាព សន្តិសុខ និងសុចរិតភាព; ការផ្តល់ជូន និងពាណិជ្ជកម្មតាមលក្ខណៈបុគ្គល; អនុលោមតាមច្បាប់ដែលពាក់ព័ន្ធ អភិវឌ្ឍ និងផ្តល់ជូននូវមុខងារ និងសមាហរណកម្ម និងយល់ពីរបៀប ដែលមនុស្សទូទៅប្រើប្រាស់ និងធ្វើអន្តរកម្មជាមួយនឹងផលិតផលក្រុមហ៊ុន Meta។
ច្បាប់ និងអនុលោមភាព៖ យើងអាចមានសិទ្ធិចូលទៅប្រើប្រាស់ រក្សា ប្រើប្រាស់ និងចែករំលែកព័ត៌មានរបស់អ្នក (i) នៅក្នុងការឆ្លើយតបទៅនឹងសំណើផ្លូវច្បាប់ ដូចជាដីកាឆែកឆេរ ដីកាតុលាការ ដីកាប្រគល់ឯកសារ ឬដីកាកោះហៅ។ សំណើទាំងនេះបានមកពីភាគីទីបី ដូចជា គូបណ្តឹងរដ្ឋប្បវេណី អាជ្ញាធរអនុវត្តច្បាប់ និងអាជ្ញាធររដ្ឋាភិបាលផ្សេងទៀត។ យើងក៏អាចចែករំលែកព័ត៌មានរបស់អ្នកជាមួយនឹងអង្គភាពផ្សេង ដែលរួមមានក្រុមហ៊ុន Meta ផ្សេងទៀត ឬភាគីទីបី ដែលជួយឱ្យយើងធ្វើការស៊ើបអង្កេត និងឆ្លើយតបទៅកាន់សំណើបែបនេះ (ii) ដោយយោងទៅតាមច្បាប់ដែលពាក់ព័ន្ធ និង (iii) ដើម្បីលើកកម្ពស់សុវត្ថិភាព សន្តិសុខ និងសុចរិតភាពរបស់ផលិត Meta អ្នកប្រើប្រាស់ និយោជិត ទ្រព្យសម្បត្តិ និងសាធារណៈជន។ កិច្ចការនេះរួមមានសម្រាប់គោលបំណងនៃការស៊ើបអង្កេតការបំពានកិច្ចព្រមព្រៀង ការបំពានលក្ខខណ្ឌ ឬគោលការណ៍របស់យើង ឬការបំពានច្បាប់ ឬការរកឃើញ ការដោះស្រាយ ឬការបង្ការការបោកប្រាស់។ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកក៏អាចត្រូវបានបញ្ចេញផងដែរ ប្រសិនបើចាំបាច់សម្រាប់ការបង្កើត ការអនុវត្ត ឬការការពារការទាមទារសំណងផ្លូវច្បាប់ និងដើម្បីស៊ើបអង្កេត ឬបង្ការការខាតបាត់ ឬគ្រោះថ្នាក់ពិតប្រាកដ ឬគួរឱ្យសង្ស័យ ដល់បុគ្គល ឬទ្រព្យសម្បត្តិ។
ការលក់របស់អាជីវកម្ម៖ ប្រសិនបើយើងលក់ ឬផ្ទេរអាជីវកម្មទាំងអស់ ឬមួយផ្នែករបស់យើងទៅឱ្យអ្នកផ្សេង នោះយើងអាចផ្តល់ព័ត៌មានរបស់អ្នកដែលជាផ្នែកនៃប្រតិបត្តិការនោះទៅឱ្យម្ចាស់ថ្មី ស្របតាមច្បាប់ដែលពាក់ព័ន្ធ។

៥. របៀបអនុវត្តសិទ្ធិរបស់អ្នក

អ្នកមានសិទ្ធិដែលទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដោយអាស្រ័យលើច្បាប់ដែលពាក់ព័ន្ធ និងទីកន្លែងដែលអ្នកស្នាក់នៅ។ ទោះបីជាសិទ្ធិទាំងនេះខ្លះត្រូវបានអនុវត្តជាទូទៅក៏ដោយ សិទ្ធិជាក់លាក់មួយចំនួនត្រូវបានអនុវត្តតែក្នុងករណីមានកំណត់ ឬនៅក្នុងយុត្តាធិការជាក់លាក់ណាមួយប៉ុណ្ណោះ។ អ្នកអាចអនុវត្តសិទ្ធិរបស់អ្នក ដោយការទាក់ទងយើង នៅទីនេះ។
  • សិទ្ធិនៃការចូលទៅប្រើប្រាស់/សិទ្ធិដើម្បីដឹង - អ្នកមានសិទ្ធិស្នើសុំការចូលទៅប្រើប្រាស់ព័ត៌មានរបស់អ្នក និងសិទ្ធិទទួលបានការផ្តល់ជូនច្បាប់ចម្លងមួយនៃព័ត៌មានជាក់លាក់ណាមួយ ដែលរួមមានប្រភេទនៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដែលយើងប្រមូលបាន ប្រើប្រាស់ និងបញ្ចេញ និងព័ត៌មានស្តីពីការប្រតិបត្តិទិន្នន័យរបស់យើង។
  • សិទ្ធិនៃការកែតម្រូវ - អ្នកមានសិទ្ធិស្នើសុំឱ្យយើងកែតម្រូវព័ត៌មានផ្ទាល់ខ្លួន ដែលមិនត្រឹមត្រូវទាក់ទងនឹងអ្នក។
  • សិទ្ធិនៃការលុបចោល/សិទ្ធិស្នើសុំការលុបចោល - អ្នកមានសិទ្ធិនេះនៅក្នុងករណីជាក់លាក់ណាមួយ ដើម្បីស្នើសុំឱ្យយើងលុបចោលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ប្រសិនបើមានហេតុផលត្រឹមត្រូវ សម្រាប់ការធ្វើដូច្នេះ និងគោរពតាមច្បាប់ដែលពាក់ព័ន្ធ។
  • សិទ្ធិនៃការអាចផ្លាស់ទីទិន្នន័យបាន - អ្នកមានសិទ្ធិ ដើម្បីទទួលបាន នៅក្នុងករណីជាក់លាក់ណាមួយ នូវព័ត៌មានរបស់អ្នក ជាទម្រង់មួយដែលមានរចនាសម្ព័ន្ធ ត្រូវបានប្រើប្រាស់ជាទូទៅ និងអាចអានដោយម៉ាស៊ីនបាន និងសិទ្ធិបញ្ជូនព័ត៌មានបែបនេះ ទៅកាន់អ្នកគ្រប់គ្រងផ្សេងទៀត។
  • សិទ្ធិជំទាស់/ជ្រើសរើសមិនចូលរួម (ការធ្វើទីផ្សារ) - អ្នកមានសិទ្ធិជំទាស់នឹងការដំណើរការព័ត៌មាន សម្រាប់គោលបំណងការធ្វើទីផ្សារដោយផ្ទាល់ ការចងក្រងព័ត៌មានផ្ទាល់ខ្លួនអ្នកប្រើប្រាស់ និងការធ្វើការសម្រេចដោយស្វ័យប្រវត្តិ​ បានគ្រប់ពេល។ ប្រសិនបើយើងប្រើប្រាស់ព័ត៌មានរបស់អ្នកសម្រាប់ការធ្វើទីផ្សារដោយផ្ទាល់ អ្នកអាចជំទាស់ និងជ្រើសរើសមិនចូលរួមសារធ្វើទីផ្សារដោយផ្ទាល់នាពេលអនាគត ដោយប្រើប្រាស់តំណភ្ជាប់សម្រាប់ការលែងជាវប្រចាំ នៅក្នុងការទំនាក់ទំនងបែបនេះ។
  • សិទ្ធិជំទាស់ - អ្នកមានសិទ្ធិជំទាស់ និងដាក់កំហិតការដំណើរការជាក់លាក់ណាមួយលើព័ត៌មានរបស់អ្នក។ អ្នកអាចជំទាស់នឹងការដំណើរការរបស់យើងលើព័ត៌មានរបស់អ្នក នៅពេលដែលយើងពឹងផ្អែកលើផលប្រយោជន៍ស្របច្បាប់ ឬបំពេញកិច្ចការ ដែលបម្រើជាផលប្រយោជន៍សាធារណៈ។ យើងនឹងពិចារណាលើកត្តាជាច្រើន នៅពេលវាយតម្លៃពីការជំទាស់ណាមួយ ដែលរួមមាន៖ ប្រសិនបើយើងមិនគិតថា យើងមានមូលហេតុស្របច្បាប់ ដែលគួរឱ្យជឿសម្រាប់ការដំណើរការ ដែលសំខាន់ជាងផលប្រយោជន៍របស់អ្នក ឬសិទ្ធិជាមូលដ្ឋាន និងសរីភាពរបស់អ្នក ឬការដំណើរការនោះគឺចាំបាច់សម្រាប់ហេតុផលផ្លូវច្បាប់ទេនោះ ការជំទាស់របស់អ្នកនឹងត្រូវបានគាំទ្រ ហើយយើងនឹងបញ្ឈប់ការដំណើរការព័ត៌មានរបស់អ្នក។ អ្នកអាចប្រើប្រាស់តំណភ្ជាប់ “លែងជាវជាប្រចាំ” នេះបន្ថែមទៀត នៅក្នុងការទំនាក់ទំនងធ្វើទីផ្សាររបស់យើង ដើម្បីបញ្ឈប់យើងពីការប្រើប្រាស់ព័ត៌មានរបស់អ្នក សម្រាប់ការធ្វើទីផ្សារដោយផ្ទាល់នោះ។
    • ការរំពឹងទុកសមហេតុផលរបស់អ្នក
    • អត្ថប្រយោជន៍ និងហានិភ័យចំពោះអ្នក ចំពោះយើង អ្នកប្រើប្រាស់ផ្សេងទៀត ឬភាគីទីបី
    • មធ្យោបាយផ្សេងទៀតដែលមាន ដើម្បីសម្រេចបាននូវគោលបំណងដូចគ្នា ដែលអាចនឹងមិនសូវមានការបំពាន និងមិនតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងដែលមិនមានសមាមាត្រ
  • សិទ្ធិដកការយល់ព្រមរបស់អ្នក - ប្រសិនបើយើងបានស្វះស្វែងរកការយល់ព្រមរបស់អ្នក សម្រាប់ការដំណើរការសកម្មភាពជាក់លាក់ណាមួយ អ្នកមានសិទ្ធិដកការយល់ព្រមនោះបានគ្រប់ពេល។ សូមកត់សម្គាល់ថា ភាពស្របច្បាប់នៃការដំណើរការព័ត៌មានណាមួយ ដែលបានធ្វើឡើង នៅមុនពេលដកការយល់ព្រមរបស់អ្នក នឹងមិនរងការប៉ះពាល់ដោយការដកនេះនោះទេ។
  • សិទ្ធិដាក់បណ្តឹងតវ៉ា - អ្នកអាចដាក់បណ្តឹងតវ៉ាណាមួយ ទៅកាន់អាជ្ញាធរត្រួតត្រាមូលដ្ឋានរបស់អ្នកបាន។ អាជ្ញាធរត្រួតត្រាចម្បងរបស់ក្រុមហ៊ុន Meta Platforms Ireland Limited គឺជាគណៈកម្មការការពារទិន្នន័យអៀរឡង់។
  • សិទ្ធិទទួលបានភាពមិនរើសអើង៖ យើងនឹងមិនរើសអើងចំពោះអ្នក សម្រាប់ការប្រើប្រាស់សិទ្ធិទាំងនេះណាមួយឡើយ។
សូមកត់សម្គាល់ថា ដើម្បីការពារព័ត៌មានរបស់អ្នក និងសុចរិតភាពនៃសេវាកម្មធ្វើទីផ្សាររបស់យើង យើងអាចត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក នៅមុនពេលដំណើរការសំណើរបស់អ្នក។ នៅក្នុងករណីខ្លះ យើងអាចត្រូវប្រមូលព័ត៌មានបន្ថែម ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក ដូចជាអត្តសញ្ញាណប័ណ្ណដែលចេញដោយរដ្ឋាភិបាល នៅក្នុងយុត្តាធិការមួយចំនួន។ នៅក្រោមច្បាប់ជាក់លាក់ណាមួយ អ្នកអាចប្រើប្រាស់សិទ្ធិទាំងនេះដោយខ្លួនឯង ឬអ្នកអាចចាត់តាំងភ្នាក់ងារដែលទទួលបានការអនុញ្ញាត ឱ្យធ្វើការស្នើសុំទាំងនេះតាងនាមឱ្យខ្លួនអ្នកក៏បាន។
ច្បាប់ការពារទិន្នន័យទូទៅរបស់ប្រេស៊ីល
ផ្នែកនេះអនុវត្តចំពោះសកម្មភាពដំណើរការព័ត៌មានផ្ទាល់ខ្លួន នៅក្រោមច្បាប់ប្រេស៊ីល និងបំពេញបន្ថែមលើគោលការណ៍ឯកជនភាពនេះ។
នៅក្រោមច្បាប់ការពារទិន្នន័យទូទៅរបស់ប្រេស៊ីល (“LGPD”) អ្នកមានសិទ្ធិចូលទៅប្រើប្រាស់ កែតម្រូវ ផ្លាស់ទីព័ត៌មាន លុប និងបញ្ជាក់ថាយើងដំណើរការទិន្នន័យរបស់អ្នក​។ នៅក្នុងកាលៈទេសៈជាក់លាក់ណាមួយ អ្នកក៏មានសិទ្ធិជំទាស់ និងដាក់កំហិតការដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ឬអ្នកអាចដកការយល់ព្រមរបស់អ្នក នៅពេលយើងដំណើរការទិន្នន័យ ដែលអ្នកផ្តល់ជូនយើង ដោយផ្អែកលើការយល់ព្រមរបស់អ្នកបានផងដែរ។ គោលការណ៍ឯកជនភាពនេះផ្តល់ព័ត៌មានអំពីរបៀប ដែលយើងចែករំលែកទិន្នន័យជាមួយភាគីទីបី​។ ដើម្បីស្នើសុំព័ត៌មានបន្ថែមអំពីការប្រតិបត្តិទិន្នន័យរបស់យើង សូមចុច ទីនេះ
អ្នកក៏មានសិទ្ធិដាក់ញត្តិទៅកាន់អាជ្ញាធរការពារទិន្នន័យរបស់ប្រទេស​ប្រេស៊ីល​ផងដែរ តាមរយៈការទាក់ទងទៅ DPA (អាជ្ញាធរការពារទិន្នន័យ) ដោយផ្ទាល់។

៦. ការរក្សាទុកព័ត៌មានរបស់អ្នក

យើងនឹងរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក តែសម្រាប់រយៈពេលយូរតាមការចាំបាច់ សម្រាប់គោលបំណងដែលបានចែងនៅក្នុងគោលការណ៍ឯកជនភាពនេះប៉ុណ្ណោះ។ Meta នឹងរក្សាព័ត៌មានរបស់អ្នក ដែលយើងប្រមូល នៅពេលអ្នកចូលរួមនៅក្នុងគណៈកម្មការមតិកែលម្អណាមួយ ឬការសិក្សាពីមតិកែលម្អ សម្រាប់រយៈពេលនៃគម្រោងនេះ និងសម្រាប់រយៈពេលបន្ទាប់ពីនោះ តាមការចាំបាច់ដើម្បីធ្វើការវិភាគ ឆ្លើយតបទៅកាន់ការពិនិត្យមើលរបស់សមាជិកដូចគ្នា ឬបើមិនដូច្នោះទេ ផ្ទៀងផ្ទាត់មតិកែលម្អនេះ។ Meta នឹងរក្សា ហើយប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ទៅតាមកម្រិតដែលចាំបាច់ ដើម្បីអនុលោមតាមកាតព្វកិច្ចផ្លូវច្បាប់របស់យើង (ឧទាហរណ៍៖ ប្រសិនបើយើងត្រូវបានតម្រូវឱ្យរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដើម្បីអនុលោមតាមច្បាប់ដែលពាក់ព័ន្ធ) ដើម្បីដោះស្រាយជម្លោះ និងដើម្បីអនុវត្តលក្ខខណ្ឌរបស់យើង។ នៅពេលរយៈពេលរក្សាទុកទាំងនេះបានកន្លងផុត ហើយយើងមិនមានហេតុផលជាក់លាក់បន្ថែមទៀត ដើម្បីរក្សាព័ត៌មានផ្ទាល់ខ្លួននោះនោះទេ ព័ត៌មានផ្ទាល់ខ្លួនដែលពាក់ព័ន្ធនឹងត្រូវបានលុបចោល។

៧. ប្រតិបត្តិការនៅទូទាំងពិភពលោករបស់យើង

យើងចែករំលែកព័ត៌មានដែលយើងប្រមូលបាននៅទូទាំងពិភពលោក ទាំងនៅខាងក្នុងការិយាល័យ និងមជ្ឈមណ្ឌលទិន្នន័យនានារបស់យើង និងទាំងទៅខាងក្រៅជាមួយនឹងអាជីវករ អ្នកផ្តល់សេវាកម្ម និងភាគីទីបីរបស់យើង។ ដោយសារ Meta ​មានលក្ខណៈជាសកល ដោយមានអតិថិជន និងនិយោជិតនៅជុំវិញពិភពលោក ការផ្ទេរព័ត៌មានគឺមានភាពចាំបាច់សម្រាប់ហេតុផលផ្សេងៗគ្នា រួមមាន៖
  • ដូច្នេះយើងអាចធ្វើប្រតិបត្តិការ និងផ្តល់សេវា ដែលមានចែងក្នុងលក្ខខណ្ឌនៃគោលការណ៍ឯកជនភាពនេះ។
  • ដូច្នេះ យើងអាចដោះស្រាយ វិភាគ និងកែលម្អផលិតផលរបស់យើង ដោយយោងទៅតាមគោលការណ៍ឯកជនភាពនេះ
តើព័ត៌មានត្រូវបានផ្ទេរទៅទីណាខ្លះ?
ព័ត៌មានរបស់អ្នកនឹងត្រូវបានផ្ទេរ ឬបញ្ជូនទៅកាន់ ឬរក្សាទុក និងដំណើរការនៅក្នុង៖
  • កន្លែងដែលយើងមានហេដ្ឋារចនាសម្ព័ន្ធ ឬមជ្ឈមណ្ឌលទិន្នន័យ ដែលរួមមានសហរដ្ឋអាមេរិក អៀរឡង់ ដាណឺម៉ាក និងស៊ុយអែត ដែលស្ថិតនៅក្នុងចំណោមប្រទេសផ្សេងៗទៀត
  • ប្រទេសដែល Workplace អាចរកបាន
  • ប្រទេសផ្សេងៗទៀត ដែលអាជីវករ អ្នកផ្តល់សេវាកម្ម និងភាគីទីបីរបស់យើងស្ថិតនៅខាងក្រៅប្រទេស ដែលអ្នករស់នៅ សម្រាប់គោលបំណង ដូចបានពណ៌នានៅក្នុងគោលការណ៍ឯកជនភាពនេះ​
តើយើងការពារព័ត៌មានរបស់អ្នកដោយរបៀបណា?
យើងពឹងផ្អែកលើយន្តការសមស្របសម្រាប់ការផ្ទេរទិន្នន័យជាអន្តរជាតិ។
យន្តការដែលយើងប្រើសម្រាប់ការផ្ទេរទិន្នន័យនៅទូទាំងពិភពលោក
យើងពឹងផ្អែកលើយន្តការសមស្របសម្រាប់ការផ្ទេរជាលក្ខណៈអន្តរជាតិ។ ឧទាហរណ៍ សម្រាប់ព័ត៌មានដែលយើងប្រមូល៖
តំបន់សេដ្ឋកិច្ចអឺរ៉ុប
  • យើងពឹងផ្អែកលើការសម្រេចពីគណៈកម្មការអឺរ៉ុប ដែលតាមរយៈការសម្រេចនេះ ពួកគេទទួលស្គាល់ថា ប្រទេស និងដែនដីជាក់លាក់មួយចំនួននៅខាងក្រៅតំបន់សេដ្ឋកិច្ចអឺរ៉ុប ធានាបាននូវ កម្រិតការពារគ្រប់គ្រាន់ សម្រាប់ទិន្នន័យផ្ទាល់ខ្លួន។ សេចក្ដីសម្រេចទាំងនេះត្រូវបានគេហៅថា “សេចក្ដីសម្រេចលើភាពគ្រប់គ្រាន់”។ ជាពិសេស យើងផ្ទេរ​ព័ត៌មានដែលយើងបានប្រមូល​ពីតំបន់សេដ្ឋកិច្ចអឺរ៉ុប ទៅប្រទេសអាហ្សង់ទីន អ៊ីស្រាអែល នូវែលសេឡង់ ស្វីស ចក្រភពអង់គ្លេស និងប្រសិនបើការ​សម្រេចចិត្តអាចអនុវត្តបាន កាណាដា ដោយពឹងផ្អែកលើការ​សម្រេចចិត្តលើភាពគ្រប់គ្រាន់ដែលពាក់ព័ន្ធ។ ស្វែងយល់បន្ថែម អំពីការសម្រេចចិត្តគ្រប់គ្រាន់សម្រាប់ប្រទេសនីមួយៗ។ Meta Platforms, Inc. បានបញ្ជាក់ពីការចូលរួមរបស់ខ្លួននៅក្នុង EU-U.S។ ក្របខណ្ឌឯកជនភាពទិន្នន័យ។ យើងពឹងផ្អែកលើ EU-U.S. ក្របខណ្ឌឯកជនភាពទិន្នន័យ និងការសម្រេចលើភាពគ្រប់គ្រាន់ពាក់ព័ន្ធរបស់គណៈកម្មការអឺរ៉ុប សម្រាប់ការផ្ទេរព័ត៌មាន​សម្រាប់ផលិតផល និងសេវាកម្មដែលបានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រនោះ។ សម្រាប់ព័ត៌មានបន្ថែម សូមពិនិត្យមើលការបង្ហាញក្របខ័ណ្ឌឯកជនភាពទិន្នន័យរបស់ Meta Platforms, Inc.
  • នៅក្នុងស្ថានភាពផ្សេងទៀត យើងពឹងផ្អែកលើ ប្រការកិច្ចសន្យាបទដ្ឋាន ដែលត្រូវបានអនុម័តដោយគណៈកម្មការអឺរ៉ុប (និងប្រការកិច្ចសន្យាបទដ្ឋានសមមូល សម្រាប់ចក្រភពអង់គ្លេស បើសមស្រប) ឬអាស្រ័យលើ​បដិប្បញ្ញត្តិដែលបានចែង នៅក្រោមច្បាប់ដែលពាក់ព័ន្ធ ដើម្បីផ្ទេរព័ត៌មានទៅប្រទេសទីបី។
ប្រសិនបើអ្នកមានសំណួរអំពីការផ្ទេរទិន្នន័យជាអន្តរជាតិរបស់យើង និងប្រការជាបទដ្ឋាននៃកិច្ចសន្យា អ្នកអាចទាក់ទងមកយើងខ្ញុំបាន។
កូរ៉េ
ស្វែងយល់បន្ថែមអំពីសិទ្ធិឯកជនភាពដែលមានសម្រាប់អ្នក ព័ត៌មានលម្អិតអំពីបណ្តាភាគីទីបីដែលយើងចែករំលែកព័ត៌មានរបស់អ្នកជាមួយ ព្រមទាំងបញ្ហាផ្សេងទៀតដោយការពិនិត្យមើល សេចក្តីជូនដំណឹងអំពីឯកជនភាពរបស់ប្រទេសកូរ៉េរបស់យើង។
ROW៖
  • នៅក្នុងស្ថានភាពផ្សេងទៀត យើងពឹងផ្អែកលើ​ប្រការកិច្ចសន្យាបទដ្ឋាន ដែលត្រូវបានអនុម័តដោយគណៈកម្មការអឺរ៉ុប (និងប្រការកិច្ចសន្យាបទដ្ឋានសមមូល សម្រាប់ចក្រភពអង់គ្លេស បើសមស្រប) ឬអាស្រ័យលើ​បដិប្បញ្ញត្តិដែលបានចែង នៅក្រោមច្បាប់ដែលពាក់ព័ន្ធ ដើម្បីផ្ទេរព័ត៌មានទៅប្រទេសទីបី។
  • យើងពឹងផ្អែកលើសេចក្ដីសម្រេចពីគណៈកម្មការអឺរ៉ុប និងពីអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត អំពីថាតើប្រទេសផ្សេងទៀតមានកម្រិតនៃការការពារទិន្នន័យគ្រប់គ្រាន់ឬអត់។
  • យើងប្រើប្រាស់យន្តការសមមូលនៅក្រោមច្បាប់ដែលពាក់ព័ន្ធ ដែលអនុវត្តចំពោះការផ្ទេរទិន្នន័យទៅកាន់សហរដ្ឋអាមេរិក និងប្រទេសពាក់ព័ន្ធផ្សេងទៀត។
យើងក៏ធ្វើឱ្យប្រាកដផងដែរថា មានការការពារសមស្របស្រាប់ នៅរាល់ពេលដែលយើងផ្ទេរព័ត៌មានរបស់អ្នក​ផងដែរ។ ឧទាហរណ៍៖ យើងអ៊ីនគ្រីបព័ត៌មាន​របស់​អ្នក ​នៅ​ពេល​ដែល​វាឆ្លងកាត់លើបណ្ដាញ​សាធារណៈ ដើម្បី​ការពារ​វា​ពី​ការ​ចូល​ប្រើប្រាស់​ដោយ​​គ្មាន​ការ​អនុញ្ញាត។

៨. មូលដ្ឋានផ្លូវច្បាប់របស់យើងសម្រាប់ការដំណើរការទិន្នន័យ

នៅក្រោមច្បាប់ការពារទិន្នន័យដែលពាក់ព័ន្ធជាក់លាក់ណាមួយ ក្រុមហ៊ុនត្រូវតែមានមូលដ្ឋានផ្លូវច្បាប់មួយ ដើម្បីដំណើរការទិន្នន័យផ្ទាល់ខ្លួន​។ នៅពេលយើងនិយាយអំពី “ការដំណើរការទិន្នន័យផ្ទាល់ខ្លួន” យើងសំដៅលើរបៀបដែលយើងប្រមូល ប្រើប្រាស់ និងចែករំលែកព័ត៌មានរបស់អ្នក ដូចដែលយើងបានពណ៌នានៅក្នុងផ្នែកផ្សេងទៀតនៃគោលការណ៍ឯកជនភាពខាងលើ។
តើមូលដ្ឋានច្បាប់របស់យើងគឺជាអ្វី?
ដោយអាស្រ័យលើយុត្តាធិការ និងកាលៈទេសៈរបស់អ្នក យើងពឹងផ្អែកលើមូលដ្ឋានផ្លូវច្បាប់ខុសៗគ្នា ដើម្បីដំណើរការព័ត៌មានរបស់អ្នក សម្រាប់គោលបំណង ដែលបានរៀបរាប់នៅក្នុងគោលការណ៍ឯកជនភាពនេះ​។ យើងក៏អាចពឹងផ្អែកលើមូលដ្ឋានផ្លូវច្បាប់ខុសៗគ្នា នៅពេលដំណើរការព័ត៌មានដូចគ្នារបស់អ្នក សម្រាប់គោលបំណងផ្សេងបានផងដែរ។ នៅក្នុងយុត្តាធិការជាក់លាក់ណាមួយ យើងពឹងផ្អែកជាចម្បងលើការយល់ព្រមរបស់អ្នក ដើម្បីដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ នៅក្នុងយុត្តាធិការផ្សេងទៀត ដែលរួមមានតំបន់អឺរ៉ុបនេះផងដែរ យើងនឹងពឹងផ្អែកលើមូលដ្ឋានផ្លូវច្បាប់ខាងក្រោម។ សម្រាប់មូលដ្ឋានផ្លូវច្បាប់នីមួយ យើងពណ៌នាពីមូលហេតុ ដែលយើងដំណើរការព័ត៌មានរបស់អ្នក។
ផលប្រយោជន៍ស្របច្បាប់
យើងពឹងផ្អែកលើផលប្រយោជន៍ស្របច្បាប់របស់យើង ឬផលប្រយោជន៍ស្របច្បាប់របស់ភាគីទីបី ប្រសិនបើពួកវាសំខាន់ជាងផលប្រយោជន៍របស់អ្នក ឬសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់អ្នក (“ផលប្រយោជន៍ស្របច្បាប់”)៖
មូលហេតុ និងរបៀបដែលយើងដំណើរការព័ត៌មានរបស់អ្នកផលប្រយោជន៍ស្របច្បាប់ដែលត្រូវបានពឹងផ្អែកលើប្រភេទព័ត៌មានដែលត្រូវបានប្រើ
ដើម្បីផ្តល់ជូន កែលម្អ និងអភិវឌ្ឍសកម្មភាព និងគេហទំព័ររបស់យើង យើង៖
វិភាគព័ត៌មានរបស់អ្នក និងរបៀបដែលអ្នកប្រើប្រាស់គេហទំព័ររបស់យើង និងប្រើប្រាស់ ព្រមទាំងចូលរួមជាមួយនឹងសកម្មភាពរបស់យើង
វាគឺដើម្បីជាផលប្រយោជន៍របស់យើង នៅក្នុងការយល់ពីសកម្មភាពគេហទំព័ររបស់យើង និងដើម្បីពិនិត្យតាមដាន និងកែលម្អគេហទំព័ររបស់យើង។
វាគឺដើម្បីជាផលប្រយោជន៍របស់យើង នៅក្នុងការផ្តល់ជូននូវសកម្មភាពមតិកែលម្អ និងការធ្វើទីផ្សារ ដើម្បីយល់ពីរបៀបដែលអ្នកប្រើប្រាស់ទាំងអស់នេះ និងដើម្បីអភិវឌ្ឍ និងកែលម្អពួកវា។
  • ព័ត៌មានទំនាក់ទំនងរបស់អ្នក
  • ព័ត៌មានដែលអ្នកផ្តល់ជូនយើង
  • ព័ត៌មានអំពីការប្រើប្រាស់ និងកំណត់ត្រា
  • ព័ត៌មានអំពីឧបករណ៍ និងការតភ្ជាប់
  • ព័ត៌មានអំពីភាគីទីបី
  • ឃុកឃី
ដើម្បីយល់ពីអ្វីដែលអ្នកប្រើប្រាស់ចង់បាន និងចូលចិត្ត យើង៖
ផ្តល់ជូននូវសកម្មភាពរបស់យើង ដែលរួមមានការវិភាគព័ត៌មាន និងមតិកែលម្អរបស់អ្នក ប្រសិនបើអ្នកចូលរួមនៅក្នុងគណៈកម្មការមតិកែលម្អ និងការសិក្សាអំពីមតិកែលម្អផ្សេងទៀត​ ជាឧទាហរណ៍ ប្រសិនបើអ្នកសាកល្បងគំនិតថ្មីៗ និងមើលជាមុនមួយភ្លែតនូវមុខងារ Workplace។
ព័ត៌មានដែលទទួលបានពីការចូលរួមរបស់អ្នក នៅក្នុងគណៈកម្មការមតិកែលម្អ និងការសិក្សាអំពីមតិកែលម្អនឹងត្រូវបានបូកសរុប និងប្រើប្រាស់នៅក្នុងទម្រង់ដែលមិនអាចកំណត់អត្តសញ្ញាណបាន ហើយប្រសិនបើការស្រង់សម្តី ឬមនោសញ្ចេតនាត្រូវបានប្រើនៅក្នុងមតិកែលម្អ ឬរបាយការណ៍ស្ថិតិ របាយការណ៍នេះនឹងមិនចាត់ទុកស្នាដៃនេះជារបស់អ្នកដោយផ្ទាល់ខ្លួននោះទេ។
វាគឺដើម្បីជាផលប្រយោជន៍របស់យើង និងជាផលប្រយោជន៍របស់អតិថិជន នៅក្នុងការដឹងពីអ្វីដែលអតិថិជនចង់បាន និងចូលចិត្ត និងប្រើប្រាស់វា ដើម្បីផ្តល់ព័ត៌មានពីថា តើត្រូវផ្លាស់ប្តូរ ឬណែនាំអំពីមុខងារថ្មីៗរបស់ Workplace ឬផលិតផល និងសេវាកម្មផ្សេងទៀត និងទទួលបានស្ថិតិផ្សេងទៀតឬអត់។
  • ព័ត៌មានទំនាក់ទំនងរបស់អ្នក
  • ព័ត៌មានដែលអ្នកផ្តល់ជូនយើង
  • ព័ត៌មានអំពីការប្រើប្រាស់ និងកំណត់ត្រា
  • ព័ត៌មានអំពីឧបករណ៍ និងការតភ្ជាប់
  • ព័ត៌មានអំពីភាគីទីបី
  • ឃុកឃី
ដើម្បីធ្វើការទំនាក់ទំនងជាមួយនឹងអ្នក និងដើម្បីផ្ញើជូនអ្នកនូវការទំនាក់ទំនងធ្វើទីផ្សារ (ប្រសិនបើពួកវាមិនផ្អែកលើការយល់ព្រមទេនោះ)។
ប្រសិនបើអ្នកចុះឈ្មោះចូលរួម ដើម្បីទទួលបានការទំនាក់ទំនងធ្វើទីផ្សារតាមអ៊ីមែល ដូចជាព្រឹត្តិបត្រព័ត៌មាន អ្នកអាចលែងជាវជាប្រចាំបានគ្រប់ពេល ដោយការចុចលើតំណភ្ជាប់ “លែងជាវជាប្រចាំ” ដែលត្រូវបានរួមបញ្ចូលនៅផ្នែកខាងក្រោមនៃអ៊ីមែលនីមួយែ។
យើងធ្វើការទំនាក់ទំនងជាមួយនឹងអ្នក ស្តីពីសកម្មភាពរបស់យើង និងគោលការណ៍របស់យើង និង/ឬលក្ខខណ្ឌ ប្រសិនបើពាក់ព័ន្ធ។
យើងក៏ឆ្លើយតបទៅកាន់អ្នកផងដែរ នៅពេលអ្នកទាក់ទងយើង។
វាគឺដើម្បីជាផលប្រយោជន៍របស់យើងនៅក្នុងការផ្ញើជូនអ្នកនូវការទំនាក់ទំនងធ្វើទីផ្សារដោយផ្ទាល់ ដើម្បីធ្វើទីផ្សារផលិតផលរបស់យើង និងផ្តល់ជូនអ្នកនូវព័ត៌មានស្តីផលិតផលដែលគួរឱ្យចាប់អារម្មណ៍ថ្មី និងបានធ្វើបច្ចុប្បន្នភាព។
វាគឺដើម្បីជាផលប្រយោជន៍របស់យើង នៅក្នុងការទំនាក់ទំនងជាមួយនឹងអ្នក ស្តីពីសកម្មភាពរបស់យើង។
វាគឺដើម្បីជាផលប្រយោជន៍របស់យើង នៅក្នុងការប្រើប្រាស់ព៍ត៌មានរបស់អ្នក ដើម្បីឆ្លើយតបទៅកាន់អ្នក នៅពេលដែលអ្នកទាក់ទងយើង។
  • ព័ត៌មានទំនាក់ទំនងរបស់អ្នក
  • ព័ត៌មានដែលអ្នកផ្តល់ជូនយើង
ដើម្បីផ្តល់ជូន ធ្វើឱ្យទៅជាលក្ខណៈបុគ្គល វាស់វែង និងកែលម្អការធ្វើទីផ្សារ និងការផ្សាយពាណិជ្ជកម្មរបស់យើង យើង
ប្រើប្រាស់ព័ត៌មានសម្រាប់ការផ្សាយពាណិជ្ជតាមគោលដៅ ដែលរួមមានតាមរយៈបណ្តាញភាគីទីមួយ និងភាគីទីបី និងសម្រាប់ការបង្កើតទស្សនិកជនដូចគ្នានឹងទិស្សនិកដែលមានស្រាប់ ទស្សនិកជនតាមបំណង និងការវាស់វែង នៅក្នុងបណ្តាញពាណិជ្ជកម្មភាគីទីមួយ និងភាគីទីបី
វាគឺដើម្បីជាប្រយោជន៍របស់យើង ដើម្បីធ្វើសកម្មភាពធ្វើទីផ្សារ និងផ្សាយពាណិជ្ជកម្ម។
  • ព័ត៌មានទំនាក់ទំនងរបស់អ្នក
  • ព័ត៌មានដែលអ្នកផ្តល់ជូនយើង
  • ព័ត៌មានអំពីការប្រើប្រាស់ និងកំណត់ត្រា
  • ព័ត៌មានអំពីឧបករណ៍ និងការតភ្ជាប់
  • ឃុកឃី
ដើម្បីលើកកម្ពស់សុវត្ថិភាព សុចរិតភាព និងសន្តិសុខ យើង៖
វិភាគព័ត៌មានអំពីឧបករណ៍ និងការតភ្ជាប់របស់អ្នក ដើម្បីកំណត់អត្តសញ្ញាណ និងស៊ើបអង្កេតគំរូអាកប្បកិរិយាដ៏គួរឱ្យសង្ស័យ។
វាគឺដើម្បីជាផលប្រយោជន៍របស់យើង និងដើម្បីជាផលប្រយោជន៍របស់អ្នកប្រើប្រាស់គេហទំព័រ និងអ្នកចូលរួមរបស់យើង នៅក្នុងសកម្មភាពធ្វើទីផ្សារ និងមតិកែលម្អរបស់យើង ដើម្បីធានាសុវត្ថិភាពប្រព័ន្ធដែលពាក់ព័ន្ធ និងប្រយុទ្ធប្រឆាំងនឹងសារឥតបានការ ការគំរាមកំហែង ការរំលោភបំពាន ឬសកម្មភាពល្មើស និងលើកកម្ពស់សុវត្ថិភាព និងសន្តិសុខ នៅលើគេហទំព័រ និងសកម្មភាពទាំងនេះ។
  • ព័ត៌មានអំពីឧបករណ៍ និងការតភ្ជាប់
  • ព័ត៌មានអំពីការប្រើប្រាស់ និងកំណត់ត្រា
  • ឃុកឃី
យើងរក្សា និងចែករំលែកព័ត៌មានជាមួយនឹងអ្នកដទៃ ដែលរួមមានមន្ត្រីអនុវត្តច្បាប់ និងដើម្បីឆ្លើយតបទៅកាន់សំណើផ្លូវច្បាប់នានា។
នេះរួមមានការឆ្លើយតបទៅកាន់សំណើផ្លូវច្បាប់ ដែលយើងមិនត្រូវបានបង្ខំដោយច្បាប់ដែលពាក់ព័ន្ធ ប៉ុន្តែមានជំនឿដោយសុទ្ធចិត្តថា វាត្រូវបានតម្រូវដោយច្បាប់ នៅក្នុងយុត្តាធិការដែលពាក់ព័ន្ធ ឬការចែករំលែកព័ត៌មានជាមួួនឹងមន្ត្រីអនុវត្តច្បាប់ ឬដៃគូឧស្សាហកម្ម ដើម្បីប្រយុទ្ធប្រឆាំងនឹងអាកប្បកិរិយារំលោភបំពាន ឬខុសច្បាប់។ ឧទាហរណ៍៖ យើងរក្សារូបថតនៃព័ត៌មានអ្នកប្រើប្រាស់ នៅពេលត្រូវបានស្នើសុំដោយមន្ត្រីអនុវត្តច្បាប់ ប្រសិនបើចាំបាច់ សម្រាប់គោលបំណងនៃការស៊ើបអង្កេត។
វាគឺដើម្បីជាផលប្រយោជន៍របស់យើង និងជាផលប្រយោជន៍របស់អ្នកប្រើប្រាស់របស់យើង នៅក្នុងការរារាំង និងដោះស្រាយការបោកប្រាស់ ការប្រើប្រាស់ដោយគ្មានការអនុញ្ញាតលើសកម្មភាព ឬគេហទំព័ររបស់យើង ការបំពានលក្ខខណ្ឌ និងគោលការណ៍របស់យើង ឬសកម្មភាពបង្កគ្រោះថ្នាក់ ឬខុសច្បាប់ផ្សេងទៀត។
វាគឺដើម្បីជាផលប្រយោជន៍របស់យើង នៅក្នុងការការពារខ្លួនយើង (ដែលរួមមានសិទ្ធិ បុគ្គលិក ទ្រព្យសម្បត្តិ ឬផលិតផលរបស់យើង) អ្នកប្រើប្រាស់របស់យើង ឬអ្នកផ្សេងទៀត ដែលរួមមានជាផ្នែកមួយនៃការស៊ើបអង្កេត ឬការសាកសួររបស់និយតករ ឬដើម្បីបង្ការការស្លាប់ ឬការបង្កគ្រោះថ្នាក់ដល់រាងកាយដែលជិតមកដល់។
មន្ត្រីអនុវត្តច្បាប់ដែលពាក់ព័ន្ធ រដ្ឋាភិបាល អាជ្ញាធរ និងដៃគូឧស្សាហកម្ម មានផលប្រយោជន៍ស្របច្បាប់ នៅក្នុងការស៊ើបអង្កេត និងប្រយុទ្ធប្រឆាំងនឹងអាកប្បកិរិយារំលោភបំពាន ឬខុសច្បាប់។
  • ព័ត៌មានទំនាក់ទំនងរបស់អ្នក
  • ព័ត៌មានដែលអ្នកផ្តល់ជូនយើង
  • ព័ត៌មានអំពីឧបករណ៍ និងការតភ្ជាប់
  • ព័ត៌មានអំពីការប្រើប្រាស់ និងកំណត់ត្រា
  • ព័ត៌មានអំពីភាគីទីបី
  • ឃុកឃី
យើងរក្សា និងចែករំលែកព័ត៌មាន នៅពេលយើងស្វែងរកការណែនាំផ្លូវច្បាប់ ឬស្វះស្វែងរកការការពារខ្លួនយើង នៅក្នុងបរិបទនៃបណ្តឹងវិវាទ និងវិវាទផ្សេងទៀត។ នេះរួមមានបញ្ហា ដូចជាការបំពានលក្ខខណ្ឌ និងគោលការណ៍របស់យើង ប្រសិនបើពាក់ព័ន្ធ។
វាគឺដើម្បីជាផលប្រយោជន៍របស់យើង និងជាផលប្រយោជន៍របស់អ្នកប្រើប្រាស់របស់យើង នៅក្នុងការឆ្លើយតបទៅនឹងបណ្តឹងតវ៉ា បង្ការ និងដោះស្រាយការបោកប្រាស់ ការប្រើប្រាស់ដោយគ្មានការអនុញ្ញាតលើសកម្មភាព និងគេហទំព័ររបស់យើង ការបំពានលក្ខខណ្ឌ និងគោលការណ៍ដែលពាក់ព័ន្ធរបស់យើង ប្រសិនបើមាន ឬសកម្មភាពបង្កគ្រោះថ្នាក់ ឬខុសច្បាប់ផ្សេងទៀត។
វាគឺដើម្បីជាផលប្រយោជន៍របស់យើង នៅក្នុងការស្វះស្វែងរកការណែនាំផ្លូវច្បាប់ និងការពារខ្លួនយើង (ដែលរួមមានសិទ្ធិ បុគ្គលិក ទ្រព្យសម្បត្តិ ឬផលិតផលរបស់យើង) អ្នកប្រើប្រាស់របស់យើង ឬអ្នកដទៃ ដែលរួមមានជាផ្នែកមួយនៃការស៊ើបអង្កេត ឬការសាកសួររបស់និយតករ និងបណ្តឹងវិវាទ ឬវិវាទផ្សេងទៀត។
  • ព័ត៌មានទំនាក់ទំនងរបស់អ្នក
  • ព័ត៌មានដែលអ្នកផ្តល់ជូនយើង
  • ព័ត៌មានអំពីឧបករណ៍ និងការតភ្ជាប់
  • ព័ត៌មានអំពីការប្រើប្រាស់ និងកំណត់ត្រា
  • ព័ត៌មានអំពីភាគីទីបី
  • ឃុកឃី
ការយល់ព្រមរបស់អ្នក
យើងដំណើរការព័ត៌មានសម្រាប់គោលបំណង ដែលបានរៀបរាប់ខាងក្រោម នៅពេលអ្នកបានផ្តល់ជូនយើងនូវការយល់ព្រមរបស់អ្នក។ ប្រភេទនៃព័ត៌មាន ដែលបានប្រើ និងមូលហេតុ និងរបៀបដែលវាត្រូវបានដំណើរការ ត្រូវបានរៀបរាប់ខាងក្រោម៖
មូលហេតុ និងរបៀបដែលយើងដំណើរការព័ត៌មានរបស់អ្នកប្រភេទព័ត៌មានដែលត្រូវបានប្រើ
ដើម្បីផ្ញើជូនអ្នកនូវការទំនាក់ទំនងធ្វើទីផ្សារ (ដោយផ្អែកលើការយល់ព្រមរបស់អ្នក) នៅពេលយើងដំណើរការព័ត៌មានរបស់អ្នក ដោយផ្អែកលើការយល់ព្រមរបស់អ្នក អ្នកមានសិទ្ធិដកការយល់ព្រមរបស់អ្នកបានគ្រប់ពេល ដោយមិនប៉ះពាល់ដល់ភាពស្របច្បាប់នៃការដំណើរការព័ត៌មាន ដោយផ្អែកលើការយល់ព្រមបែបនេះ នៅមុនពេលដែលការយល់ព្រមនេះត្រូវបានដកនោះទេ ដោយការទាក់ទងយើង ដោយប្រើប្រាស់ព័ត៌មានទំនាក់ទំនង ដែលបានរៀបរាប់ខាងក្រោម។
អ្នកអាចលែងជាវជាប្រចាំបាន ពីការទំនាក់ទំនងធ្វើទីផ្សារតាមអ៊ីមែល បានគ្រប់ពេល ដោយការចុចលើតំណភ្ជាប់ ‘លែងជាវជាប្រចាំ’ ដែលត្រូវបានរួមបញ្ចូលនៅផ្នែកខាងក្រោមនៃអ៊ីមែលនីមួយៗ។
  • ព័ត៌មានទំនាក់ទំនងរបស់អ្នក
អនុលោមភាពជាមួយនឹងកាតព្វកិច្ចផ្លូវច្បាប់
យើងដំណើរការព័ត៌មានដើម្បីអនុលោមតាមកាតព្វកិច្ចផ្លូវច្បាប់ ដែលរួមមានជាឧទាហរណ៍ ដើម្បីមានសិទ្ធិចូលទៅប្រើប្រាស់ រក្សា និងបញ្ចេញព័ត៌មានជាក់លាក់ណាមួយ ប្រសិនបើមានសំណើផ្លូវច្បាប់ត្រឹមត្រូវ។
មូលហេតុ និងរបៀបដែលយើងដំណើរការព័ត៌មានរបស់អ្នកប្រភេទព័ត៌មានដែលត្រូវបានប្រើ
សម្រាប់ការដំណើរការព័ត៌មាន នៅពេលយើងអនុលោមតាមកាតព្វកិច្ចផ្លូវច្បាប់ ដែលរួមមានជាឧទាហរណ៍ ដើម្បីមានសិទ្ធិចូលទៅប្រើប្រាស់ រក្សា ឬបញ្ចេញព័ត៌មានជាក់លាក់ណាមួយ ប្រសិនបើមានសំណើផ្លូវច្បាប់ត្រឹមត្រូវពីនិយតករ មន្ត្រីអនុវត្តច្បាប់ ឬអ្នកផ្សេងទៀត។ ជាឧទាហរណ៍៖ ដីកាឆែកឆេរ ឬដីកាប្រគល់ឯកសារ ពីមន្ត្រីអនុវត្តច្បាប់អៀរឡង់ ដើម្បីផ្តល់ព័ត៌មានដែលទាក់ទងនឹងការស៊ើបអង្កេត ដូចជាអាសយដ្ឋាន IP របស់អ្នកជាដើម។
  • ព័ត៌មានទំនាក់ទំនងរបស់អ្នក
  • ព័ត៌មានដែលអ្នកផ្តល់ជូនយើង
  • ព័ត៌មានអំពីឧបករណ៍ និងការតភ្ជាប់
  • ព័ត៌មានអំពីការប្រើប្រាស់ និងកំណត់ត្រា
  • ព័ត៌មានអំពីភាគីទីបី
  • ឃុកឃី
ការការពារផលប្រយោជន៍សំខាន់របស់អ្នក ឬការការពារបុគ្គលផ្សេងទៀត
យើងដំណើរការព័ត៌មាន នៅពេលផលប្រយោជន៍សំខាន់របស់អ្នកណាម្នាក់តម្រូវឱ្យមានការការពារ។
មូលហេតុ និងរបៀបដែលយើងដំណើរការព័ត៌មានរបស់អ្នកប្រភេទព័ត៌មានដែលត្រូវបានប្រើ
យើងចែករំលែកជាមួួនឹងមន្ត្រីអនុវត្តច្បាប់ និងអ្នកដទៃ ក្នុងកាលៈទេសៈដែលផលប្រយោជន៍សំខាន់របស់នរណាម្នាក់ទាមទារឱ្យមានការការពារ ដូចជា ក្នុងករណីមានអាសន្ន ជាដើម។ ផលប្រយោជន៍សំខាន់ទាំងនេះរួមមានការការពារអាយុជីវិត សុខភាពផ្លូវកាយ ឬផ្លូវចិត្ត សុខុមាលភាព ឬសុចរិតភាពរបស់អ្នក ឬរបស់អ្នកណាម្នាក់ផ្សេងទៀត ឬការការពារអ្នកផ្សេងទៀត។
  • ព័ត៌មានទំនាក់ទំនងរបស់អ្នក
  • ព័ត៌មានដែលអ្នកផ្តល់ជូនយើង
  • ព័ត៌មានអំពីឧបករណ៍ និងការតភ្ជាប់
  • ព័ត៌មានអំពីការប្រើប្រាស់ និងកំណត់ត្រា
  • ព័ត៌មានអំពីភាគីទីបី
  • ឃុកឃី

៩. ការធ្វើបច្ចុប្បន្នកម្មលើគោលការណ៍ឯកជនភាព

យើងអាចធ្វើវិសោធនកម្ម ឬធ្វើបច្ចុប្បន្នភាពគោលការណ៍ឯកជនភាពរបស់យើង នៅពេលខ្លះ។ យើងនឹងបង្ហោះគោលការណ៍ឯកជនភាពថ្មីនេះ ធ្វើបប្ចុប្បន្នភាពកាលបរិច្ឆេទ “ដែលបានកែប្រែចុងក្រោយគេ” នៅផ្នែកខាងលើ និងប្រកាន់យកជំហានផ្សេងទៀតណាមួយ ដែលត្រូវបានតម្រូវដោយច្បាប់ដែលពាក់ព័ន្ធ។ សូមពិនិត្យមើលគោលការណ៍ឯកជនភាពរបស់យើងឡើងវិញ នៅពេលខ្លះ។

១០. តើអ្នកណាដែលទទួលខុសត្រូវលើព័ត៌មានរបស់អ្នក

យើងអាចធ្វើវិសោធនកម្ម ឬធ្វើបច្ចុប្បន្នភាពគោលការណ៍ឯកជនភាពរបស់យើង នៅពេលខ្លះ។ យើងនឹងបង្ហោះគោលការណ៍ឯកជនភាពថ្មីនេះ ធ្វើបប្ចុប្បន្នភាពកាលបរិច្ឆេទ “ដែលបានកែប្រែចុងក្រោយគេ” នៅផ្នែកខាងលើ និងប្រកាន់យកជំហានផ្សេងទៀតណាមួយ ដែលត្រូវបានតម្រូវដោយច្បាប់ដែលពាក់ព័ន្ធ។ សូមពិនិត្យមើលគោលការណ៍ឯកជនភាពរបស់យើងឡើងវិញ នៅពេលខ្លះ។
ប្រសិនបើអ្នករស់នៅក្នុងប្រទេសមួយ ឬដែនដីមួយ នៅក្នុង “តំបន់អឺរ៉ុប” (ដែលរួមមានប្រទេសនាននៅក្នុងសហភាពអឺរ៉ុប និងផ្សេងទៀតនោះ៖ អង់ដូរ៉ា អូទ្រីស អាហ្សូរេស បែលហ្ស៊ិក ប៊ុលហ្ការី កោះកាណារី កោះឆានែល ក្រូអាស៊ី សាធារណៈរដ្ឋឆែក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង ហ្គីអាណាបារាំង អាល្លឺម៉ង់ ជីប្រាលតា ក្រិក ក្វាដេឡូប ហុងគ្រី អ៊ីស្លង់ អៀរឡង់ កោះម៉ង់ អ៊ីតាលី ឡេតូនី លិចតិនស្តាញ លីទុយអានី លុចសំបួ ម៉ាដេរ៉ា ម៉ាល់តា ម៉ាទីនីក ម៉ាយុត ម៉ូណាកូ ហូឡង់ ន័រវែស ប៉ូឡូញ ព័រទុយហ្កាល់ សាធារណៈរដ្ឋស៊ីប រេអុយញ៉ុង រ៉ូម៉ានី សានម៉ារីណូ សាំងម៉ាទីន ស្លូវ៉ាគី ស្លូវេនី អេស្ប៉ាញ ស៊ុយអែត ស្វ៊ីស ចក្រភពអង់គ្លេស មូលដ្ឋានអធិប្បតេយ្យចក្រភពអង់គ្លេសនៅប្រទេសស៊ីប (អែកគ្រុថធីរី (Akrotiri) និង ឌឺខេលា (Dhekelia)) និងបូរីវ៉ាទីកង់) ឬបើមិនដូច្នោះទេ អ្នករស់នៅខាងក្រៅសហរដ្ឋអាមេរិក ឬកាណាដា អ្នកគ្រប់ទិន្នន័យដែលទទួលខុសត្រូវលើព័ត៌មានរបស់អ្នកគឺ Meta Platforms Ireland Limited។
ប្រសិនបើអ្នករស់នៅក្នុងសហរដ្ឋអាមេរិក ឬកាណាដា ស្ថាប័នដែលទទួលខុសត្រូវលើព័ត៌មានរបស់អ្នកគឺ Meta Platforms Inc។

១១. ទាក់ទង​​យើង

ប្រសិនបើអ្នកមានសំណួរអំពីគោលការណ៍ឯកជនភាពនេះ ឬមានសំណួរ បណ្ដឹងតវ៉ា ឬសំណើទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និងគោលការណ៍ និងការប្រតិបត្តិឯកជនភាពរបស់យើង អ្នកអាចទាក់ទងយើងបាន។ អ្នកអាចទាក់ទងយើងតាមអ៊ីមែល workplace.team@fb.com ឬតាមប្រៃសណីយ៍តាម៖
សហរដ្ឋអាមេរិក និងកាណាដា៖
Meta Platforms, Inc.
ជូនចំពោះ៖ ប្រតិបត្តិការឯកជនភាព
1601 Willow Road
Menlo Park, CA 94025
ប្រទេសទាំងអស់ផ្សេងទៀតនៅក្នុងពិភពលោក (ដែលរួមមានតំបន់អឺរ៉ុប)៖
Meta Platforms Ireland Limited
Merrion Road
Dublin 4
D04 X2K5
អៀរឡង់
ការិយាល័យការពារទិន្នន័យសម្រាប់ក្រុមហ៊ុន Meta Platforms Ireland Limited អាចទាក់ទងបាន នៅទីនេះ